ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។
Open the page →ជួនកាល សេចក្តីក្រោធ គ្រាន់តែចាប់ដំបង និងសស្រ្តាប៉ុណ្ណោះ តែមិនទាន់យារដំបង និងសស្រ្តានៅឡើយ ក៏មាន។
Open the page →ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំងនៅក្នុងធម៌២យ៉ាង គឺក្នុងសច្ចវាចា១ ក្នុងអកុប្បធម៌ គឺសេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះវិន័យធរ ចំពោះសង្ឃ១។
Open the page →ឧទុម្ពរិកសូត្រ ពោលអំពីសេចក្តីបរិសុទ្ធនៃតបោជិគុច្ឆវាទ
ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនរមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស
The Buddhist Institute edition of the Tipiṭaka (Phnom Penh, 1927–69), volume 18, page 93. Typed by Se Mong Ly.