siliconwat.comENខ្មែរ
How do I let go of anger?Find

Pages that may answer this

12 passagesSutta 8Vinaya 2Abhidhamma 2in 9 volumes[ illustrative counts ]
Sutta · Volume 18 · page 93
ឧទុម្ពរិកសូត្រ ពោលអំពីសេចក្តីបរិសុទ្ធនៃតបោជិគុច្ឆវាទ

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។

Open the page →
Sutta · Volume 65 · page 63
បុរាភេទសុត្តនិទ្ទេស ទី ១០

ជួនកាល សេចក្តីក្រោធ គ្រាន់តែ​ចាប់ដំបង និងសស្រ្តា​ប៉ុណ្ណោះ តែមិនទាន់​យារដំបង និងសស្រ្តា​នៅឡើយ ក៏មាន។

Open the page →
Vinaya · Volume 13 · page 183
ចោទនាកណ្ឌ សេចក្តីប្រតិបត្តិរបស់អ្នកចោទនិងអ្នកជាប់ចោទជាដើម

ឆ្លើយថា អ្នកជាប់ចោទ ត្រូវតាំង​នៅក្នុងធម៌២យ៉ាង គឺក្នុង​សច្ចវាចា១ ក្នុងអកុប្បធម៌ គឺ​សេចក្តីមិនក្រោធចំពោះអ្នកចោទ ចំពោះ​វិន័យធរ ចំពោះ​សង្ឃ១។

Open the page →
Sutta · Volume 18 · page 93
This openingKhmerPāli
៩៣

ឧទុម្ពរិកសូត្រ ពោលអំពីសេចក្តីបរិសុទ្ធនៃតបោជិគុច្ឆវាទ

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាង​នេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិន​រមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តី​ប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់​យកតាម​តែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់​បាន​ដោយ​ងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់​យកតាម​តែ​សេចក្តី​ឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេ​ឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស

The Buddhist Institute edition of the Tipiṭaka (Phnom Penh, 1927–69), volume 18, page 93. Typed by Se Mong Ly.

Copy the citationListenAsk an AIShare the page