siliconwat.comENខ្មែរ
Sutta · Volume 18 · page 93
This openingKhmerPāli
៩៣

ឧទុម្ពរិកសូត្រ ពោលអំពីសេចក្តីបរិសុទ្ធនៃតបោជិគុច្ឆវាទ

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាង​នេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិន​រមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តី​ប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់​យកតាម​តែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់​បាន​ដោយ​ងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់​យកតាម​តែ​សេចក្តី​ឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេ​ឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស

The Buddhist Institute edition of the Tipiṭaka (Phnom Penh, 1927–69), volume 18, page 93. Typed by Se Mong Ly.

Ask an AI about this passage

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។
Your questionHow do I let go of anger?

Ask in

Just copy it
The passage, its place and your question, ready to paste anywhere
[ Assistant name ]
Copied, then it opens in a new tab
[ Assistant name ]
Copied, then it opens in a new tab
AI assistants may assume a different edition's wording, and may be wrong. Check what it says against the page.
Copy

Nothing leaves this page until you press.