Khmer: our draft, not yet reviewed · ភាសាខ្មែរ៖ សេចក្តីព្រាងរបស់យើង មិនទាន់បានពិនិត្យ
siliconwat.comENខ្មែរ
សុត្តន្តបិដក · ភាគ ១៨ · ទំព័រ ៩៣
ទំព័របើកនេះខ្មែរបាលី
៩៣

ឧទុម្ពរិកសូត្រ ពោលអំពីសេចក្តីបរិសុទ្ធនៃតបោជិគុច្ឆវាទ

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។ ម្នាលនិគ្រោធ ត្រង់ដែលអ្នក​មាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាង​នេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិន​រមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃ​សេចក្តី​ប្រាថ្នា​ដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់​យកតាម​តែសេចក្តី​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់​បាន​ដោយ​ងាយ។ ម្នាលនិគ្រោធ ត្រង់ដែល​អ្នកមានតបវត្ត ជាអ្នកមិនប្រកាន់​យកតាម​តែ​សេចក្តី​ឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែល​គេឲ្យលះបង់បានដោយងាយ គេ​ឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាល​និគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមក​ដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿង​ដុតកិលេស

ព្រះត្រៃបិដក បោះពុម្ពរបស់ពុទ្ធសាសនបណ្ឌិត្យ (ភ្នំពេញ ១៩២៧–១៩៦៩) ភាគ ១៨ ទំព័រ ៩៣។ វាយដោយ លី ម៉ុង សែ។

សួរ AI អំពីអត្ថបទនេះ

ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមាន​តបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក។
សំណួររបស់អ្នកតើខ្ញុំអាចលះបង់សេចក្តីក្រោធដោយរបៀបណា?

សួរនៅ

ចម្លងប៉ុណ្ណោះ
អត្ថបទ ទីតាំងរបស់វា និងសំណួររបស់អ្នក រួចរាល់សម្រាប់បិទភ្ជាប់គ្រប់ទីកន្លែង
[ Assistant name ]
ចម្លង រួចបើកក្នុងផ្ទាំងថ្មី
[ Assistant name ]
ចម្លង រួចបើកក្នុងផ្ទាំងថ្មី
ជំនួយការ AI អាចសន្មតយកពាក្យពេចន៍នៃការបោះពុម្ពផ្សេង ហើយអាចខុស។ សូមផ្ទៀងផ្ទាត់អ្វីដែលវានិយាយ ជាមួយទំព័រនេះ។
ចម្លង

គ្មានអ្វីចេញពីទំព័រនេះទេ រហូតដល់អ្នកចុច។